(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋថែរក្សា និងបន្តដាំដើមត្នោត ដើម្បីរក្សាអត្តសញ្ញាណប្រទេសផង និងបន្តផ្តល់ផលប្រយោជន៌ដល់ប្រជាពលរដ្ឋផង ហើយក៏អាចទាក់ទាញទេសចរ ពីប្រទេសដទៃដែលគ្មានដើមត្នោត ឲ្យមកស្គាល់កម្ពុជា។
Facebook Page សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា« ដើមត្នោតខ្មែរ មានសារប្រយោជន៍ជាច្រើនគឺចាប់តាំងពីផ្លែ ស្លឹក និងដើម។ ទន្ទឹមនឹង នេះ ត្នោតក៏ជាអត្តសញ្ញាណនៃដើមឈើរបស់កម្ពុជាផងដែរ។ ប្រទេសមួយចំនួនគ្មានដើមត្នោតដូចកម្ពុជាទេ តែគេបានយក កូនត្នោត ពីប្រទេសយើង ទៅដាំលំអរលើកសោភ័ណភាពនៅតាមដងផ្លូវ និងតាមទីរមណីយដ្ឋានផ្សេងៗ។ ច្បាស់ណាស់ ដើមត្នោត គឺជាបេះដូង និងមោទនភាព របស់កម្ពុជា គ្រប់ៗរូប។ ថែរក្សា និងបន្តដាំដើមត្នោត គឺថែរក្សាអត្តសញ្ញាណ ប្រទេសផង និងបន្តផ្តល់ផលប្រយោជន៌ដល់ ប្រជាពលរដ្ឋយើងផង ព្រមទាំងទាក់ទាញ ដល់ទេសចរណ៍ពីប្រទេសដទៃ ដែលគ្មានដើមត្នោតអោយបានមកស្គាល់កម្ពុជាផងដែរ»។
ត្នោតផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាដើម ស្លឹក ផ្លែ ឬផ្កា។ ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកថា ដើមត្នោត ជាអត្តសញ្ញាណនៃដើមឈើ ដែលបញ្ជាក់ថា គឺជារបស់ប្រទេសកម្ពុជា៕