(ភ្នំពេញ)៖ ដូចការគ្រោងទុកលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំមន្រ្តីគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិនិត្យការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ នឹងពិភាក្សាទៅបញ្ហាចំនួន៥ រួមមាន៖
១/. បើករបងបាំងខឿនខាន់ព្រំដី តូបដែលលយចូលឆេ្នរសមុទ្រខុសពីការកំណត់
២/. បើកច្រកធើ្វខ្លោងច្រកចូល ដោយដាក់ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ...) ដើម្បីឲ្យកូនខែ្មរសា្គល់ និងទេសចរណ៍ ព្រោះកន្លងមកចេះតែហៅឈ្មោះក្រុមហ៊ុនបរទេស, ដើរត្រង់មិនបាន ព្រោះទើសតូប និង មើលមិនឃើញសម្រស់ និងលំហសមុទ្រ
៣/. សម្រាប់ខ្លោងច្រកចូល សូមអំពាវនាវសប្បុរសជនចូលរួម ដោយអនុញាតឲ្យដាក់ឈោ្មះ តែមិនទទួលក្រុមហ៊ុនផ្សាយបារី ឬ គ្រឿងស្រវឹង
៤/. អភិវឌ្ឍន៍តំបន់បៃតង និង បម្រែបម្រួលអាកាសធាតុ
៥/. លើកកម្ពស់ជីវភាពប្រជាជន និង បង្កើតការងារជូនយុវជន៕