Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មូលនិធិអង់គ្លេស៖ នៅឆ្នាំ ២០៦០ មនុស្សជាង ១ពាន់លាននាក់ នឹងរងគ្រោះទឹកជំនន់ដ៏អាក្រក់

16-05-2016 12:34

(អង់គ្លេស)៖ មូលនិធិនៃជំនួយមនុស្សធម៌មួយរបស់ចក្រភពអង់គ្លេស បានចេញសេចក្តីព្រមានថា នៅឆ្នាំ ២០៦០ ខាងមុខនេះមនុស្សជាង ១ពាន់នាក់ឯណោះនឹងប្រឈមមុខចំពោះគ្រោះធម្មជាតិ ទឹកជំនន់ដ៏អាក្រក់បំផុត ដោយសារតែការប្រែប្រួលនៃអាកាសធាតុ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦។

មូលនិធិ Christian Aid ខាងលើនេះបានបន្តទៀតថា បណ្តាប្រទេសដែលនឹងទទួលរងគ្រោះ ធម្មជាតិអាក្រក់ជាងគេនោះ មានសហរដ្ឋអាមេរិក, ចិន និងឥណ្ឌា ដែលសុទ្ធសឹងតែជាប្រទេស មានប្រជាជនច្រើនជាងគេបំផុតទាំងបីនៅលើសកលលោក។ នៅក្នុងនោះដែរ ទីក្រុង Kolkata និង Mumbai របស់ឥណ្ឌា នឹងក្លាយជាកន្លែងដែលរងគ្រោះខ្លាំងជាងគេដោយសារទឹកជំនន់។

គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺជាការព្រមានមួយទៅដល់បណ្តាប្រទេសដែលកំពុង បំពុលពិភពលោកជាខ្លាំង នាំឲ្យមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរដូចជាសហរដ្ឋអាមេរិក និង ប្រទេសចិន ជាដើម។ មូលនិធិខាងលើនេះ ក៏បានអំពាវនាវឲ្យពិភពលោកមានការគិតគូខ្លាំង និងចាត់វិធានការប្រកបដោយ ប្រសិទ្ធភាពដើម្បីកាត់បន្ថយការកើនឡើងកម្តៅនៃភពផែនដី ដែលជាកត្តាចម្បងនាំឲ្យកើតមានគ្រោះ ធម្មជាតិជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕