មេបញ្ជាការកងរាជអាវុធហត្ថខេត្តតស្វាយរៀង បើកវគ្គបំប៉នជំនាញរដ្ឋបាល និងព័ត៌មានវិទ្យា ដល់មន្រ្តី ដើម្បីពង្រឹងសមត្ថភាពការងារបន្ថែម
16-05-2016 11:37
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសាភា ឆ្នាំ២០១៦នេះ នាបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បាននិងកំពុងប្រារព្ធពិធីបើកវគ្គបំប៉នជំនាញរដ្ឋបាល និងពត៌មានវិទ្យា ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកងរាជអាវុធហត្ថលើផ្ទៃប្រទេស(កំបូល) និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
មន្រ្តីដែលចូលរួមបានឱ្យដឹងថា សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន៖ លោកមេបញ្ជាការ មេបញ្ជាការរង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ មូលដ្ឋានកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុង និងជំនួយការជំនាញទាំង៨ សរុបចំនួន៥៤នាក់ ស្ថិតក្រោមការឧទ្ទេសនាមពីលោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន។
សូមជម្រាបថា ពិធីបើកវគ្គបំប៉នជំនាញខាងលើនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពការងារជំនាញរដ្ឋបាល និងពត៌មានវិទ្យាបន្ថែមទៀត ដល់មន្រ្តីអាវុធហត្ថខាងលើ ក្នុងខេត្តស្វាយរៀងនេះ៕