Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក៖ ពួក ISIS កំពុងស្រុតចុះឥទ្ធិពល ស្របពេលដែលទឹកដីនៅអ៊ីរ៉ាក់ និងស៊ីរី ក៏កំពុងបាត់បង់ជាបណ្តើរៗ

16-05-2016 10:33

(អាមេរិក)៖ ក្រុមសកម្មប្រយុទ្ធ ISIS ដែលធ្លាប់តែបង្កើនឥទ្ធិពលខ្លាំងក្លានៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាងមួយឆ្នាំមកនេះ បានថមថយឥទ្ធិពលរបស់ពួកគេវិញហើយ ស្របពេលដែលទឹកដីដែលបាន ទន្ទ្រានកាន់កាប់បានជាច្រើនកន្លងមកនោះ ក៏កាន់តែបាត់បង់ទៅវិញជាបណ្តើរៗផងដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦។

ការបាត់បង់ដ៏ធំធេងខាងលើនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ដឹកនាំកងកម្លាំងសម្ព័ន្ធមិត្ត ធ្វើការវាយប្រហារទីតាំងស្នូលសំខាន់ៗរបស់ពួក ISIS ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ និងស៊ីរី។ បន្ថែមពីនេះទៀត ផ្នែកហិរញ្ញវត្ថុ និងធនគារខ្មៅរបស់ក្រុមភេរវករលេខ០១ លើលោកនេះ ក៏ត្រូវបានកាត់ផ្តាច់ និង វាយកម្ទេចជាច្រើនរួចមកហើយផងដែរ។

បច្ចុប្បន្ននេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បាននិងកំពុងព្យាយាមវាយដណ្តើមយកទីក្រុង Mosul និង Raqqa របស់អ៊ីរ៉ាក់ពីដៃក្រុម ISIS វិញ ហើយបើវាបានទទួលជោគជ័យនោះ កម្លាំងរបស់ក្រុម ISIS ប្រាកដជាធ្លាក់ដុនដាបកាន់តែខ្លាំងជាងនេះជាក់ជាមិនចាន។ សហរដ្ឋអាមេរិកក៏កំពុងតែ សុំការរួមសហការពីសំណាក់ប្រទេសហ្សកដានី បន្ថែមទៀតដែរ ដើម្បីបង្កើនយុទ្ធនាការប្រមាញ់ ក្រុមISIS ឲ្យអស់ពីពិភពលោកនេះតែម្តង៕