Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក ប្រកាស Page Facebook ផ្លូវការទាំង៣របស់ខ្លួន, ខុសពីហ្នឹងគឺជាការបន្លំ

16-05-2016 10:12

(ភ្នំពេញ)៖ ក្រោយពិនិត្យឃើញថា មួយរយ:ចុងក្រោយនេះមានការលួចបន្លំ យកស្លាកសញ្ញា Logo របស់ក្រសួងធនធានទឹក និងឧតុនិយមទៅបង្កើត Page Facebook គោលបំណង នាំឲ្យមានការភ័ន្តច្រឡំ ពីសំណាក់សាធារណជននោះ នៅថ្ងៃនេះ មន្រ្តីជាន់ខ្ពស់បានចេញមកបញ្ជាក់នូវ Page Facebook ផ្លូវការទាំង៣ របស់ខ្លូន ដែលបានបង្ហោះ និងផ្សព្វផ្សាយព័ត៌មាន ឫសេចក្តីជូនដំណឹងប្រចាំថ្ងៃ។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦យ៉ាងដូច្នេះថា «ក្រសួងធនធានទឹក និងឧតុនិយម សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រសួង និងអង្គភាពចំណុះ បានបង្កើតឡើងនូវទំព័រ Facebook ផ្លូវការចំនួនបី គឺទំព័រ Facebook របស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីជម្រាបជូនសាធារណជនបានជ្រាបពីស្ថានភាពអាកាសធាតុ បទវិចារណកថា សមិទ្ធផល និងសកម្មភាពនានា របស់ស្ថាប័ននីមួយៗ»

លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា មួយរយៈចុងក្រោយនេះ ក្រសួងបានពិនិត្យឃើញថា មានទំព័រ Facebook មួយចំនួនបានយកស្លាកសញ្ញាផ្លូវការរបស់ក្រសួង (Logo) ទៅប្រើប្រាស់ ដែលជាហេតុនាំឲ្យមានការយល់ច្រឡំ។ ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា មានតែទំព័រ Faceboo ចំនួន៣ ដូចមានសញ្ញាសំគាល់ខាងក្រោមនេះប៉ុណ្ណោះ ដែលជាទំព័រផ្លូវការរបស់ក្រសួង និងស្ថាប័នក្រោមឱវាទ៕