(ភ្នំពេញ)៖ នៅវេលាម៉ោង៤រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងប្រគល់ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឲ្យមន្ទីរពេទ្យនេះមានលទ្ធភាពជួយ ព្យាបាល និងថែទាំជំងឺដល់កុមារកម្ពុជា ដោយឥតគិតថ្លៃបន្តទៀត។
ពិធីប្រគល់នេះ នឹងមានការចូលរួមពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិករបស់មន្ទីរពេទ្យគុន្ធបុប្ផា និងមន្រ្តីជាន់ខ្ពស់កាកបាទក្រហមកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕