Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុន៖ ប្រជាជននៅខេត្តអូគីណាវ៉ា ទាមទារឲ្យបិទ​មូលដ្ឋាន​ទ័ពអាមេរិក​ទាំងអស់​លើកោះ​នេះ

15-05-2016 16:20

(តូក្យូ)៖ ក្រុមអ្នកតវ៉ាប្រមាណ ១,០០០នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងណាហា របស់ខេត្ត អូគីណាវ៉ា នៃប្រទេសជប៉ុន ដើម្បីតវ៉ាប្រឆាំងចំពោះការផ្លាស់ប្តូរទីតាំងនៃមូលដ្ឋានទ័ព សហរដ្ឋអាមេរិក និង ទាមទារឲ្យបិទមូលដ្ឋានទ័ពទាំងអស់លើកោះនេះតែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦។

ការប្រមូលផ្តុំគ្នាតវ៉ាខាងលើនេះ បានកើតឡើងចំថ្ងៃខួបគំរប់ ៤៤ឆ្នាំ ដែលសហរដ្ឋអាមេរិក ព្រមប្រគល់ខេត្តដីកោះ អូគីណាវ៉ា ទៅឲ្យរដ្ឋាភិបាលជប៉ុនគ្រប់គ្រងវិញ។ ក្រុមអ្នកតវ៉ាមួយ ចំនួនបានលើកឡើងថា ពួកគេមិនពេញចិត្តនោះទេ ចំពោះគំរោងផ្លាស់ប្តូរមូលដ្ឋានទ័ពពី កោះ Ginowan ដែលមានប្រជាជនច្រើន ទៅកាន់កោះ Henoko ដែលមិនសូវមានអ្នករស់នៅនោះ ហើយអ្វីដែលពួកគេចង់បាន គឺការបិទមូលដ្ឋានទ័ពអាមេរិកនៅខេត្តមួយនេះតែម្តង ព្រោះពួកយើងពិបាករស់នៅ ក្នុងការបរិស្ថានបែបនេះណាស់។

គួរបញ្ជាក់ថា កាលពីឆ្នាំ ១៩៩៦ រដ្ឋាភិបាលជប៉ុន និងសហរដ្ឋអាមេរិកបានសម្រេចរួមគ្នាបិទ មូលដ្ឋានទ័ព ហ្វូទែនម៉ា និងផ្លាស់ប្តូរដែនដីដែលគ្រប់គ្រងរបស់ខ្លួនទៅកាន់ខេត្ត អូគីណាវ៉ា វិញ ប៉ុន្តែសកម្មភាពនោះ ជាច្រើនឆ្នាំមកហើយបាននាំឲ្យប្រជាជនជប៉ុន កាន់តែច្រើនឡើងមានការ មិនពេញចិត្តជាខ្លាំង៕