(បាកដាដ)៖ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត បានកើតឡើងនៅក្នុងរោងចក្រផលិត ហ្គាសចំណិនអាហារមួយកន្លែង ដែលស្ថិតនៅភាគខាងជើងរដ្ឋធានីបាកដាដ របស់ប្រទេសអ៉ីរ៉ាក់ បានបណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ និងរបួស ២១នាក់ផ្សេងទៀត។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦។
រថយន្តដែលបង្កៃគ្រាប់បែក បានបើកសម្រុកចូលកន្លែងពិនិត្យឈ្មោះចូលក្នុងរោងចក្រ កាលពី វេលាព្រឹកថ្ងៃអាទិត្យ ដោយក្នុងនោះជនបង្កៃគ្រាប់បែកចំនួន ០៦នាក់ដែលជិះនៅលើនោះ បានចេញមក ប្រយុទ្ធគ្នាជាមួយនឹងសមត្ថកិច្ចដែលយាមច្រកទ្វារ។ បន្ទាប់ពីនោះក៏មានការផ្ទុះ កើតឡើងដែលបានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
រហូតមកដល់ពេលនេះ អាជ្ញាធរអ៊ីរ៉ាក់កំពុងបន្តធ្វើការស៊ើបអង្កេតលើរឿងនេះនៅឡើយ ហើយចំពោះក្រុមដែលនៅពីក្រោយ ខ្នងការវាយប្រហារនេះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ។ ប៉ូលិសអ៊ីរ៉ាក់បានសន្និដ្ឋានថា ជនបំផ្ទុះអត្តឃាតទំនងជាចង់បំផ្ទុះរោងចក្រហ្គាសទាំងមូល ដើម្បីឲ្យមានមនុស្សស្លាប់ច្រើនជាងនេះ៕