Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកទេសរដ្ឋមន្ត្រី សេរី កុសល ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនយុវជនម្នាក់ ដែលរងគ្រោះដោយសារគ្រាប់មីន ដាច់ជើង

15-05-2016 10:20

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែឧសភានេះ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូន យុវជនម្នាក់ឈ្មោះ សែត ដែលរងគ្រោះដោយគ្រាប់មីនដាច់ជើង នៅថ្ងៃទី១៤ ខែឧសភាម្សិល ពេលដើរឆ្លងព្រំដែនពីថៃចូលកម្ពុជាវិញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ជនរងគ្រោះនេះ ជាមានជីវភាពក្រីក្របំផុត មានលុយតែ១០០០រៀលក្នុងខ្លួនប៉ុណ្ណោះ ដែលមានលំនៅស្ថាន នៅភូមិគោកកក់ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

អំណោយដែលឧបត្ថម្ភនោះ រួមមានអង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ មី១កេស ទឹកក្រូវ១យួរ ទឹកផ្លែឈើ១កេស ទឹកសុទ្ធ១កេស ថវិកា៤០ម៉ឺនរៀល៕