Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រថៃ កំពុងតែទទួលការព្យាបាលអការៈរោគ ហើមសួត និងជង្គង់

15-05-2016 10:16

(បាងកក)៖ ព្រះមហាក្សត្រនៃប្រទេសថៃព្រះបាទ Bhumobol Adulyladej ដែលត្រូវបានមន្ទីរ ពេទ្យតាមដាន និងព្យាបាលអការៈរោគហើមសួត និងជង្គង់អស់រយៈពេលមួយឆ្នំាទៅហើយនោះ ឥឡូវនេះព្រះអង្គបានធូរស្រាលពីជំងឺគ្រុនក្តៅបន្តិចហើយ បន្ទាប់ពីបានធ្វើទុក្ខអស់ប៉ុន្មានថ្ងៃ កន្លងមក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃបច្ចុប្បន្នមានព្រះជន្មាយុ ៨៨វស្សាទៅហើយ ដោយទ្រង់ក៏ជាស្តេច ដែលសោយរាជ្យបានយូរជាងគេនៅលើសកលលោកផងដែរ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គបានធ្លាក់ខ្លួនឈឺ និងយាងចូលមន្ទីរពេទ្យជាច្រើនលើកច្រើនសារ ដើម្បីឲ្យក្រុមគ្រូពេទ្យ ប្រចាំព្រះកាយព្យាបាល និង ថែទាំព្រះអង្គយ៉ាងដិតដល់៕