(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់ ៤លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១២នាក់ (ស្រី៦នាក់) និងរបួសស្រាល២៣នាក់ (ស្រី១៦នាក់) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច ៥គ្រឿង, រថយន្តធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, ប្រជែង៣លើក, បត់គ្រោះថ្នាក់១លើក, កត្តាយានយន្ត២លើក, ងងុយដេក១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់១៤នាក់ យប់៨នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស៤,៦០៩គ្រឿង, អប់រំ១,៥៦៩គ្រឿង, ពិន័យ៣,០៤០គ្រឿង៕