(បាត់ដំបង)៖ តាមការបញ្ជាក់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់ថា មានជនសង្សយ័ម្នាក់ កំពុងចែកចាយគ្រឿងញៀន រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណវត្តដំរីស ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទល់មុខទីបញ្ជារការកងរាជអាវុធហត្ថខេត្តតែម្តង ភ្លាមនោះកម្លាំងការិយាល័យជំនាញ បានទៅសល់ឃើញជនសង្ស័យកំពុង រៀបចំថ្នាំញៀនដាក់ថង់បម្រុងចែកចាយ ពេលនោះកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងតែម្តង។
តាមរបាយការរបស់កងកម្លាំងអាវុធហតបញ្ជាក់ថា ជនសង្ស័យខាងលើឈ្មោះ សោម ស៉ីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានគ្រឿងញៀនប្រភេទពណ៌សក្រាម (ម៉ាទឹកកក) ២១ កញ្ចប់ មានទម្ងន់១៥,១៧ក្រាម ថ្លឹងទាំងសំបកថង់យ៉ាម៉ាប្រភេទគ្រាប់០៥ គ្រាប់ ទូរស័ព្ទ០៣គ្រឿង និងម៉ូតូ MSX ០១គ្រឿង ស៊េរីឆ្នាំ២០១៣ គ្មានផ្លាកលេខ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនបន្តពីជនមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយរូបគេតែងតែយកថ្នាំញៀនទិញមកនោះ ធ្វើការចែកចាយបន្តជាញឹកញាប់ នៅបរិវេណ (វត្តដំរីស)នេះ ព្រោះទីនេះនៅមុខទីបញ្ជារការអាវុធហត្ថខេត្ត។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង កំពុងត្រូវបានអាវុធហត្ថ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕