ស.ស.យ.ក ខេត្តព្រះវិហារ បានទទួលកុំព្យូទ័រយួរដៃចំនួន៤គ្រឿង ពីថ្នាក់កណ្តាល តាមរយៈលោក គីម រិទ្ធ
15-05-2016 09:47
(ព្រះវិហារ)៖ លោក គីម រិទ្ធ អនុប្រធាន ស.ស.យ.ក និងទទួលបន្ទុកខេត្តព្រះវិហារ-ខេត្តឧត្តរមានជ័យ ដោយទទួលស្វាគមន៍ពី លោក អ៊ុន ចាន់ដា ប្រធានស.ស.យ.ក ខេត្តព្រះវិហារ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ សមាជិក សមាជិការ ស.ស.យ.ក ខេត្ត និងនាំយកនូវកុំព្យូរទ័រយួរដៃ (Laptop) ចំនួន ០៤គ្រឿង ជាការឧត្ថម្ភពី ស.ស.យ.ក ថ្នាក់កណ្តាលជូនស.ស.យ.ក ខេត្តព្រះវិហារ សម្រាប់បម្រើការងារ ប្រចាំថ្ងៃ។
គណៈកម្មាធិការ ស.ស.យ.ក ខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកប្រធាន ហ៊ុន ម៉ានី ដែលបានជួយសម្រួល បន្ទុកបានយ៉ាងច្រើន ដល់កិច្ចការរដ្ឋរបាល ស.ស.យ.ក ខេត្តព្រះវិហារ។ ហើយគណៈកម្មាធិការ សូមប្រសិទ្ធពរជ័យ សិរីមង្គល ជូនលោក ហ៊ុន ម៉ានី លោក គីម រិទ្ធី និងគ្រួសារ ស.ស.យ.ក ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ដើម្បីដឹកនាំនាវាយុវជនកម្ពុជាឲ្យ កាន់តែមានកិត្យានុភាព ល្បីល្បាញ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជានិរន្ត៍តរៀងទៅ៕