(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៣ បានរកឃើញបេក្ខជន បេក្ខនារី ទទួលបានជ័យលាភីចំនួន១១នាក់ហើយ ហើយកំពុងប្រារព្ធប្រគល់រង្វាន់ និងប័ណ្ណសរសើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ នាវិមានសន្តិភាព ក្រោមអធិបតីភាព លោក ដួង តារា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។
បេក្ខជនបេក្ខនារីជ័យលាភីចំនួន១១ នាក់ បានមកទទួលរង្វាន់ជាមួយក្រុមគ្រួសារ និងអ្នកគាំទ្រ ដែលភ្ជាប់ជាមួយពិធីថតរូប នៅក្នុងវិមាននៃរាជរដ្ឋាភិបាលនៃផងដែរ៕