(បន្ទាយមានជ័យ)៖ គួរឲ្យអាណិតណាស់សម្រាប់ពលករខ្មែរម្នាក់ ពេលកំពុងដើរឆ្លងពីធ្វើការនៅប្រទេសថៃ មកដីខ្មែរវិញស្រាប់តែជាន់មីន បណ្តាលឲ្យខ្ទេចជើងម្ខាងមើលលែងយល់ គឺឈឺចាប់ខ្លាំងណាស់។
ហេតុការណ៍ជាន់មីននេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅនៅចំណុច ច្រករបៀងព្រៃគប់ (ព្រុំដែនកម្ពុជា-ថៃ) ស្ថិតក្នងភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែត អាយុ ១៨ឆ្នាំ រស់នៅភូមិ គោកកក់ ឃុំស្វសាយចេក ស្រុកអង្គធំ ខេត្តសៀមរាប មុខរបរកម្មករ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត៕