(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានជួយអន្តរាគមន៍ និងបង្ក្រាបបក្ខពួកចោរប្លន់ម្នាក់ ខណ:ដែលពួកគេប៉ងប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះមិនបានសម្រេច ពេលកំពុងឈប់ចាក់សាំង។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើង នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់សំរោងក្រោម។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «ពេលជនរងគ្រោះកំពុងឈប់ចាក់សាំង ស្រាប់តែលេចមុខក្រុមចោរប្លន់ ៣នាក់ ប៉ងប្លន់ពីជនរងគ្រោះ តែភ្លាមៗនោះកម្លាំងប៉ុស្តិ៍សំរោងក្រោម របស់ពេលកំពុងល្បាត បានចេញជួយអន្តរាគមន៍ភ្លាមៗ ចាប់បានម្នាក់ រីឯ២នាក់ទៀត បានរត់គេចខ្លួនបាត់»។
នៅពេលនេះ ជនសង្ស័យខាងលើស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕