(កំពង់ស្ពឺ)៖ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានដាក់ផែនការដល់កងកម្លាំងរបស់ខ្លួន បន្តបង្ក្រាបបទល្មើស និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ហើយនឹងជួយអន្តរាគមន៍ទាន់ពេលវេលា ជាពិសេសនៅដំណាក់កាលគ្រោះធម្មជាតិ អត់ទឹកប្រើប្រាស់នេះ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមគោលការដឹកនាំដ៏ត្រឹមត្រូវ និងមានការអនុញ្ញាតរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានប្រគល់ជូនឲ្យមេបញ្ជាការអង្គភាពធ្វពីធីប្រកាសមុខតំណែង និងបំពាក់ស័ក្តិជូននាយទាហាន នាយទាហានរង ទើបនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរសៀលថ្ងៃទី ១៤ខែមេសា ឆ្នាំ២០១៦មានមន្រ្តីចំនួន៦៩ នាក់ដែលត្រូវបានទទួលឋានន្តរស័ក្តិចាប់ពីពលបាលឯក ទៅដល់អនុសេនីយ៍ឯក ដែលអ្នកទាំងនោះបានបំរើជាតិមាតុភូមិ រួមចំណែកការកសាងអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

នៅក្នុងដំណាក់កាលអនុវត្តកំណែទំរង់របស់កងរាជអាវុធហត្ថជាជំហ៊ានៗ ដើម្បីដំណើរការរលូនប្រកបដោយប្រសិទ្ធិភាព ក្នុងនោះការរៀបចំកែសម្រួលរចនាសម្ពន្ធ័ចាត់តាំង ឆ្លងកាត់ការបំពេញភារកិច្ចនាពេលកន្លងទៅដោយពិនិត្យឃើញមានភាពរីកចម្រើនជាច្រើន ជាមោទនភាពរបស់កំលាំងកងរាជអាវុធហត្ថខេត្ត ដែលត្រូវផ្តល់ជូនវិញនៅកិត្តយស ឋានន្តរស័ក្តិឲ្យស្របតាមតួនាទីនិងភារកិច្ច ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងនាមលោកជាសាមីុអង្គភាពបានទទួលនៅក្តីសោមនស្សរីករាយ និងចូលរួមសាទរជាមួយនិងអស់លោក លោកស្រីជានាយទាហាប នាយទាហានរងនៃកងរាជអាវុធខេត្តទាំងអស់ដែលទទួលមុខតំណែង និងត្រូវបានតម្លើងឋានន្តរស័ក្តិនាឱកាសនេះ ។

លោកមេបញ្ជាការបានបន្តថា ពិតមែនតែលទ្ធផលនេះមិនបានជាទីគាប់ចិត្តសម្រាប់ទាំងអស់គ្នាក៏ពិតមែនក៏ប៉ុន្តែទោះជាយ៉ាងណា វាជាលទ្ធផលមួយផ្នែក ដែលយើងបានអនុវត្តមួយជំហានម្តងៗ ហើយក៏ជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាដែរ ។

ក្នុងនោះអង្គភាពនៅតែសង្ឃឹមជឿជាក់ដល់ការប្រឹងប្រែងរបស់នាយទាហាន នាយទាហានរងទាំងអស់បន្តការងារ បង្កា បង្រ្កាប សង្គ្រោះ ធានាសុខសន្តិភាពសុវត្តិភាពជូនប្រជាពលរដ្ឋ ការពារ ជាតិសានា ព្រៈមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។

ដើម្បីបានក្លាយខ្លួនជាមន្រ្តីអាវុធដែលស្មោះត្រង់បំរើជាតិមាតុភូមិបានល្អ មុខងារជាទាហានច្បាប់ត្រូវគោរព វិនយ័ ពេលវេលាម៉ោងការងារ ឋានានុក្រម របៀបធ្វើការងារកងទព័ សម្ថភាពខ្លួនឯង គោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព មានស្មារតីអង់អាចក្លាហាន ប៉ិនប្រសព្វឆ្លាតវៃ សុភាពរាបសារ ស្អាតស្អំ ស្មោះត្រង់ ជាពិសេសមានសាមគ្គីភាព ។

អង្គភាពមួយដែលមានភាពប្រសើរទៅបានលុះត្រាតែយើងទាំងអស់គ្នារួមសាមគ្គី ឯកភាពជាធ្លុងមួយ ខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមជំនាញនិងតួនាទី និមួយៗឈលើស្មារតីទទួលខុសត្រូវខ្ពស់ ៕