(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដែល Fresh News ទទួលបានៅថ្ងៃទី១៤ ខែឧសភានេះ បានបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យជាតិស្រវឹងរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី ០១ ដល់ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៦ នគរបាលចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរយានយន្តចំនួន ៨,៩៨៣នាក់ (អ្នកបើកបររថយន្ត ៣,៥៦៣នាក់ ម៉ូតូ ៥,៤២០នាក់) ក្នុងនោះពិនិត្យឃើញមានជាតិស្រវឹងចំនួន ៣២៩នាក់ ស្មើ ៤% អប់រំ២៧៨នាក់ (រថយន្ត៨១នាក់ ម៉ូតូ១៩៧នាក់) ពិន័យ២៤នាក់ (រថយន្ត ១០នាក់ ម៉ូតូ ១៤នាក់) ឃាត់ខ្លួន២៧នាក់ (រថយន្ត៤នាក់ ម៉ូតូ២៣នាក់) មានកម្រិតជាតិស្រវឹងចន្លោះពី ០,៤០ ដល់ ១,៦៧mg/។
ដោយឡែករាជធានីភ្នំពេញ ចុះត្រួតពិនិត្យបាន ៨១លើក ឃាត់អ្នកបើកបរមានជាតិស្រវឹង ចំនួន ៣៩១នាក់ មានកម្រិតជាតិស្រវឹងចន្លោះពី ០,៤០ ដល់ ១,៦៧mg/L។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវឲ្យអ្នកបើកបរ យានយន្តគ្រប់ប្រភេទនៅលើដងផ្លូវពិសារគ្រឿងស្រវឹង បើពិសារគ្រឿងស្រវឹង កុំបើកបរ៕