Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូលព្រះបង្គំយើងខ្ញុំ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៦៣ យាងចូល ៦៤ព្រះវស្សា

14-05-2016 06:00

(ភ្នំពេញ)៖ ទូលព្រះបង្គំយើងខ្ញុំ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៣ព្រះវស្សា យាងចូល ៦៤ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល ជយាភិរម្យ ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមលំឱនកាយចំពោះព្រះមហាករុណាទិគុណ និងក្រាបបង្គំថ្វាយនូវអំណរសាទររីករាយក្រៃលែង ប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមវត្ថុស័ក្តិសិទ្ឋិក្នុងលោក និងទេវតាព្រះនាងមណ្ឌាទេវី ជួយប្រោះព្រំ ថែរក្សាព្រះករុណាជាអម្ចាស់ សូមទ្រង់ប្រកបដោយពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសព្ឋសាធុកាពរបវរ មហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ ប្រជារាស្ត្រខ្មែរជាកូនចៅ របស់ព្រះអង្គ បានរស់នៅប្រកបដោយសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងរុងរឿងថ្កើងថ្កាន ជានិច្ចនិរន្តតទៅ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខ ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ ជានិច្ចនិរន្តរ៍។

សូមព្រះបរមរាជានុញ្ញាតទូលថ្វាយពី៖
ទូលព្រះបង្គំយើងខ្ញុំ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃអង្គភាពព័ត៌មាន Fresh News