(ដាកា)៖ ក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃព្រហស្បតិ៍ និងសុក្រ របាយការណ៍ចុងក្រោយ បានឲ្យដឹងថា ប្រជាជនបង់ក្លាដែសសរុប ៤១នាក់ត្រូវបានរន្ទះបាញ់ស្លាប់ នៅក្នុងស្រុកចំនួន ០៦ទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយនៅមុខនេះបន្តិច ដោយសារព័ត៌មានស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦។
គ្រោះធម្មជាតិដ៏កាចសាហាវបំផុតខាងលើនេះ តែងតែកើតឡើងមកលើបង់ក្លាដែស រៀងរាល់ខែ មេសា និង ឧសភា ប៉ុន្តែនៅឆ្នាំនេះវាហាក់អាក្រក់ជាងឆ្នាំរាល់ទៅ។ រដ្ឋាភិបាលបានអំពាវនាវឲ្យ ប្រជាជនមានការការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប់លាប់ ជាពិសេសពេលមេឃខ្មៅរកភ្លៀង មិនត្រូវចេញទៅក្រៅពីផ្ទះផ្តេសផ្តាយឡើយ៕