Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អាចនឹងត្រូវបង់ប្រាក់សំណង ៨,២ពាន់លានដុល្លារ រឿងបរាជ័យកម្មវិធីទិញស្រូវ

13-05-2016 21:02

(បាងកក)៖ តុលាការកំពូលថៃ បានសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ធ្វើការសងថវិកា ៨,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាសំណងលើកម្មវិធីទិញស្រូវ របស់អតីតរដ្ឋាភិបាលលោកស្រី ដែលបានទទួលបរាជ័យនោះ។ នេះបើតាមការចេញផ្សាយមុន នេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦។

លោក Chirachai Multongroey លេខារងនៃការិយាល័យនាយករដ្ឋមន្ត្រីថៃ ក៏បានចូលរួមស្តាប់ ការកាត់ក្តីរបស់តុលាការផងដែរ នៅថ្ងៃសុក្រនេះ។ តុលាការបានតម្រូវឲ្យអតីតមេដឹកនាំថៃជាស្ត្រី ដំបូងនេះ សងថវិកា ៨,២ ពាន់លានដុល្លារអាមេរិកសម្រាប់ការខាតបង់នានា ដែលបង្កឡើងដោយ កម្មវិធីទិញស្រូវកាលពីអំឡុងលោកស្រីកាន់អំណាចរយៈពេល ១,០០០ថ្ងៃ។

ទោះបីជាយ៉ាងណាក្តីតុលាការថៃបាន ប្រកាសថានឹងធ្វើការសម្រេចម្តងទៀតនៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ។ លោកស្រី យីងឡាក់ មិនទាន់មានការឆ្លើយតបអ្វីឡើយ សម្រាប់ការទាមទារខាងលើ នេះ ប៉ុន្តែលោកស្រីមានសិទ្ធិក្នុងការស្វែងរកភស្តុតាង និងសាក្សីមកការពារខ្លួន នៅថ្ងៃទី០៥ ខែសីហា ខាងមុខទៀត៕