(ស្ទឹងត្រែង)៖ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង រួមទាំងថ្នាក់ដឹកនាំក្រុងជាច្រើន នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព លោក ជុំ ប៉េងគ្រី អតីតភូមិគីឡូ៨ ស្ថិតនៅភូមិគីឡូ០៨ សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាព នៅវេលាម៉ោង៤៖០០នាទីភ្លឺ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
នាឱកាសនោះ លោក សាយ កុសល បានសម្តែងនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព លោក ជុំ ប៉េងគ្រី ដែលបានបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតនៃកូនចៅ និងបានបាត់បង់នូវវីរជន និងជាអតីតថ្នាក់ដឹកនាំមួយរូបក្នុងសង្កាត់សាមគ្គី ដែលបានចូលរួមក្នុងការលើកស្ទួយឱ្យមានអភិវឌ្ឍក្នុងភូមិ ឃុំទាំងមូលផងដែរ។
លោកអភិបាលក្រុងរួមទាំងថ្នាក់ដឹកនាំខេត្ត ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធ លោក ជុំ ប៉េងគ្រី បានទៅកាន់សុគតិភពជានិច្ចនិរន្ត តទៅ។
គូរបញ្ជាក់ថា សម្រាប់ថវិកាចូលរួមបុណ្យក្នុងឱកាសនោះរួមមាន៖ រដ្ឋបាលក្រុងស្ទឹងត្រែង ថវិកា ៦៦០,០០០រៀល និងគណៈកម្មាធិការគណបក្សប្រជាជនក្រុងស្ទឹងត្រែង ៥០០,០០០រៀលផងដែរ៕