(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទម៉ាក FREETEL ដែលជាអ្នកអភិវឌ្ឍទូរស័ព្ទ Smartphone សហការជាមួយ Seatel ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាញទូរស័ព្ទ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកសម្ភោធជាផ្លូវការហើយនូវទូរស័ព្ទ FREETEL ក្នុងផ្សារទំនើប AEON Mall ជាន់ផ្ទាល់ដី។
ក្នុងឱកាសនោះ លោក Hayashi Ryoji នាយកប្រតិបត្ដិ FREETEL បានថ្លែងថា អ្វីដែលពិសេសនៅក្នុងកម្មវិធីនេះ គឺ FREETEL បានបង្ហាញវត្តមាន Priori 3 ជាទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន មានតម្លៃសសមរម្យ គុណភាពស្តង់ដាជប៉ុន ដែលនឹងដាក់លក់នៅទីផ្សារកម្ពុជា ។
លោក បន្ដថា ដោយផ្អែកលើកគុណភាព នឹងគំនិតច្នៃប្រឌិតរបស់ជប៉ុន ដើម្បីផ្តល់នូវផលិតផលលំដាប់ថ្នាក់ពិភពលោក FREETEL បានបង្ហាញវត្ដមានទូរស័ព្ទចល័តរបស់ខ្លូនក្រោយស្លាកសញ្ញាផលិកផលជប៉ុន ដែលត្រូវបានគូសបង្ហាញ ក្នុងថ្ងៃបើកសម្ពោធនេះ ពិសេសនោះ យើងបានដាក់ឲ្យអតិថិជនទស្សនា នៅបញ្ជរតាំងបង្ហាញ ដើម្បីធ្វើការសាកតេស្តប្រើ និងលេខទូរស័ព្ទ Priori3 បានផងដែរ រួមទាំងមានកម្មវិធីកម្សាន្ដ ដែលមានការសម្ដែង ការលេងហ្គេម និងការចាប់ឆ្នោតទៀតផង។
លោក បន្ដទៀតថា Priori 3 គឺជាទូរស័ព្ទជំនាន់ទី៣ នៃស៊េរី Priori ដែលជាម៉ាកដំបូងគេដែលដាក់សម្ពោធ ដោយ FREETEL ព្រោះវាជាទូរស័ព្ទ ដែលតំណាងឲ្យជំនាន់ទូរស័ព្ទស្តង់ដា ប្រើបានគ្រប់ស៊ីម Priori 3 ដែលជាសេចក្ដីត្រូវការរបស់អតិថិជន សម្រាប់ប្រើប្រាស់ប្រភេទ smartphone ដ៏ច្រើនលើសលប់ តាមរយៈការផ្ដល់តម្លៃសមរ្យ និងសមត្ថភាពការងារ។
លោក បានបន្ថែមថា« FREETEL ជាប្រភេទ smartphone ដែលមានលក្ខណៈសំខាន់៣ រួមមាន ភាពធន់រឹងមាំបែបជប៉ុន មានច្រើនពណ៌ និងជាឧបករណ៍ដ៏មានថាមពល ដែលមានតម្លៃទាប ហើយ Priori ៣ ដំណើរការដោយប្រព័ន្ធ Android5.1 គាំទ្រដោយ អ៊ីនធីណិតល្បឿនលឿន LTE មានកាមេរ៉ាមុខ8MP និងកាន់ថ្មបានយូរ (បន្ថែមកម្លាំងដល់ 23%) ។ កាន់តែពិសេសនោះ Priori3 បានមកជាមួយមុខប្រើស៊ុម២ ដើម្បីផ្ដល់ភាពងាយ ស្រួលដល់ការប្រើប្រាស់ និងមាន៦ពណ៏ដ៏ស្រស់ស្អាត សម្រាប់ជ្រើសរើសតាមចំណូលចិត្តទៀតផង» ។
គូរបញ្ជាក់ថា FREETEL បានក្លាយទៅជាក្រុមហ៊ុនផលិតផលទូរស័ព្ទឆ្លាតវៃ smartphoneរបស់ជប៉ុន ដែលជំនាញ លើកាផលិតគ្រឿងទូរស័ព្ទខ្លូនឯង ជាមួយការប្ដេជ្ញាចិត្ដក្នុងការផ្ដល់នូវទូរស័ព្ទគុណភាពខ្ពស់ និង តម្លៃទាប។ ជាងនេះទៅទៀត សព្វថ្ងៃនេះFREETEL ជាទូរស័ព្ទអត់ជាប់ lock ទី១ ក្នុងទីផ្សារជប៉ុន ហើយក៏មានហាងប្រតិបត្ដិការចំនួន៥០ នៅជប៉ុនផងដែរ៕