(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានសម្រេចផ្តល់ថវិកាចំនួន៣២,០០០ដុល្លារអាមេរិក សម្រាប់ជីកស្រះចំនួន៤ ដែលមានបណ្តោយ៦០ម៉ែត្រទទឹង៣០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន៦៧៨គ្រួសារ ស្មើនឹងមនុស្ស ៣,១៥៣នាក់ នៅខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ស្រះទឹកទាំង៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានទីតាំងស្ថិតនៅ៖
១-ឃុំតាប៉ុន ស្រុកសង្កែ ស្រះចំនួន ១ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ១៤២គ្រួសារ ស្មើនឹងមនុស្ស ៦១៥នាក់។
២-ឃុំពាមឯក ស្រុកឯកភ្នំ ស្រះចំនួន ១ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ៣៧៥គ្រួសារ ស្មើនឹងមនុស្ស ១,៨៧២នាក់។
៣-ឃុំព្រៃខ្ពស់ ស្រុកបវេល ស្រះចំនួន ១ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ៩៨គ្រួសារ ស្មើនឹងមនុស្ស ៣៩៣នាក់។ និង
៤-ឃុំឃ្លាំងមាស ស្រុកបវេល ស្រះចំនួន ១ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ៦៣គ្រួសារ ស្មើនឹងមនុស្ស ២៧៣នាក់។
ចំណែកឯស្រះចំនួន២ទៀត នៅឃុំតាប៉ុន និងឃុំឃ្លាំងមាស ជីកបាន៧០ភាគរយរួចហើយ អាចនឹងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ បាននៅពេលឆាប់ៗ ខាងមុខនេះ។
គួររំលឹកថា ក្នុងរយៈពេលមានតម្រូវការប្រើប្រាស់ទឹក នៅខេត្តបាត់ដំបង ក្នុងឆ្នាំ ២០១៥-២០១៦នេះ ប្រជាពលរដ្ឋនៅស្រុកបវេល និងស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលស្នប់ប្រភេទអាហ្រ្វីដេហ្វ ចំនួន៩៥ និងស្រះទឹកចំនួន៣រួចមកហើយ៕