Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា២៦៦០០ដុល្លារ សម្រាប់ជីកអណ្តូងទឹកស្អាត១៤ នៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

13-05-2016 13:59

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ បានសម្រេចផ្តល់ថវិកាចំនួន ២៦៦០០ដុល្លារអាមេរិក សម្រាប់ជីកអណ្តូងស្នប់ប្រភេទអាហ្រ្វីដេសចំនួន១៤ ជូនប្រជាពលរដ្ឋ៣២៩គ្រួសារ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់រស់នៅក្នុងភូមិចំនួន៦ នៃឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការផ្តល់អណ្តូងទាំង១៤ខាងលើនេះ ជាការផ្តល់ជំហានទី២ នៅក្នុងរយៈពេល២០ថ្ងៃចុងក្រោយនេះ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ម្ដងរួចហើយ នូវអណ្តូងទឹកចំនួន១១ ដល់ប្រជាពលរដ្ឋ២៤៨គ្រួសារ រស់នៅឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១១មក កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងសរុបចំនួន២១៥ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដែលមានអ្នកទទួលផលសរុបប្រមាណ៤៥០០គ្រួសារ។ ម្យ៉ាងវិញទៀត ក្នុងរយៈពេលនៃការដោះស្រាយកង្វះទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារនេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក៏បានជួសជុលអណ្តូង នៅតាមសហគមន៍នានា ក្នុងខេត្តព្រះវិហារនេះ បានចំនួន៣៤អណ្តូងផងដែរ៕