(ព្រះសីហនុ)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ ប្រធានក្រុមការងារថ្នាក់ខេត្ត នៃគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់លេខ១ ក្រុងព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយប្រជាជននៅភូមិ១ សង្កាត់លេខ១។
ថ្លែងទៅកាន់ប្រជាជន និងសមាជិកសមាជិកាគណបក្សប្រជាជនក្នុងពិធីនេះ លោក ឡុង ឌីម៉ង់ បានលើកឡើងថា ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសតំណាងរបស់ខ្លូន នៅតាមមូលដ្ឋានឲ្យបាន គ្រប់គ្នា។
លោកណែនាំថា ត្រូវជ្រើសបេក្ខជនណាមានស្នាដៃល្អ បទពិសោធ មានមនសិការ ឧត្តមគតិ មានឆន្ទៈ បម្រើប្រជាជន ចេះស្គាល់សុខទុក្ខ និងជួយទុក្ខធុរៈប្រជាជន។
ថ្លែងក្នុងឱកាសនោះ លោកបានថ្លែងថា «ថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតក្នុងការជួយប្រជាជនដើម្បីឲ្យជីវភាពប្រជាជកាន់តែមានភាពល្អប្រសើរឡើង»។
ទោះជាបែបនេះក្តីលោក ឡុង ឌីម៉ង់ បានកត់សំគាល់ថា ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានពិតជាមានសារៈសំខាន់ ណាស់ព្រោះពួកគាត់នៅកៀកកិតជាមួយប្រជាជន និងជាអ្នកកសាងផែនការសម្រាប់អភិវឌ្ឍឃុំសង្កាត់របស់ខ្លួន ដោយផ្ទាល់។ ដូច្នេះបងប្អូនគួរសំលឹងមើល និងជ្រើរើសបេក្ខជនក្រុមប្រឹក្សាដែលមានសមត្ថភាពឆន្ទៈមនសិការ ឧត្តមគតិ មានស្នាដែមានបទពិសោធន៍ដើម្បីដឹកនាំមូលដ្ឋានអោយមានការអិវឌ្ឍ ចេះធ្វើឲ្យប្រជាជនបានទទួលផលពីការ អភិវឌ្ឍក្រោមម្លប់សន្តិភាពនាពេលច្ចុប្បន្ននេះ។
លោក ឡុង ឌីម៉ង់ បានកត់សំគាល់ថា មានតែគណក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលតែងផ្សារភ្ជាប់ជានិច្ចកាលរួមសុខរួមទុក្ខជាមួយជាប្រជាជនគ្រប់ពេលវេលានិងបាននាំមកនូវសុខសន្តិភាព ការអិវឌ្ឍលើគ្រប់វិស័យដោយតម្កល់ ឧត្តមប្រយោជន៍ ប្រជាជនជាធំការពារបាននូវវិបុលភាពជូនប្រជាជនឲ្យរស់នៅដោយសុខសាន្ត និងគ្មានការរើសអើង៕