(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលរថយន្តសង្គ្រោះមួយគ្រឿង ពីលោកវរសេនីយ៍ឯក ហ៉ីង វណ្ណី ស្នងការរង នៃស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃ្ងទី៧ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបញ្ជាក់ថា រថយន្តនេះត្រូវបានប្រគល់ជូន លោក កែរ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង ដើម្បីប្រើប្រាស់ជាមធ្យោបាយជួយសង្គ្រោះ ជនងរងគ្រោះនៅខេត្តស្វាយរៀង។

ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមថា តាមរយៈរថយន្តសង្គ្រោះខាងលើនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងចែករំលែកធនធានផ្ទាល់ខ្លួនរបស់ លោកវរសេនីយ៍ឯក ហ៉ីង វណ្ណី សំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាពការងារ ក្នុងបម្រើសេវាដឹកជញ្ជូនអ្នកជំងឺ ពីមូលដ្ឋានមកកាន់មន្ទីរពេទ្យ ធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើឲ្យលោក កែ រដ្ឋា ត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនៅគ្រប់មន្ទីរពេទ្យបង្អែក និងគ្រប់មណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀង ហើយរថយន្តដែលទើបទទួលបានថ្មីនេះ ត្រូវជួយថែរក្សាឲ្យបានល្អ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ លោកវរសេនីយ៍ឯក ហ៉ីង វណ្ណី និងលោកស្រីមេធាវី សំរិទ្ធ រ័ត្នមុន្នី ដែលបានទឹកចិត្តដ៏ប្រពៃក្នុងការចែករំលែកនូវធនធានផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងវិស័យសុខាភិបាល និងសូមអរគុណដល់ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី និងភរិយា ដែលបានជួយសម្របសម្រួលការងារ ដោយដំណើរកាទៅដោយរលូន៕