(ភ្នំពេញ)៖ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន ៥៥ គ្រួសារ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សម្រាប់អំណោយទាំងនេះ មួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម មីចំនួន ០១កេស ត្រីខចំនួន ១០កំប៉ុង ឃីត (សារុង ក្រមា មុង ភួយ) ចំនួន០១ឈុត និងបានឧបត្ថម្ភថវិកាចំនួន ២០.០០០រៀល។
ក្នុងនោះដែរសប្បុរសជនលោក ពៅ ណារិទ្ធ អនុប្រធានកិត្តិយសអនុសាខាបានឧបត្ថម្ភ ចូលរួមក្នុងមួយគ្រួសារទទួលថវិកា ១០.០០០រៀលបន្ថែមទៀត។
នៅចំពោះមុខប្រជាពលរដ្ឋទាំង៥៥គ្រួសារ លោក បឹុល កុសល បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូ ការរ់នៅប្រចាំថ្ងៃរបស់ប្រជាជនតាមមូលដ្ឋាន ហើយបានចាត់ចែងឲ្យក្រុមការងារកាកបាទក្រហម ទាំងអស់ត្រូវនាំយកអំណោយចែកជូនពួកគាត់ ដែលជួបការលំបាក៕