(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ក្រុមហ៊ុនចំនួន២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្ម។
ក្រុមហ៊ុនទាំងពីរដែលត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបអាជ្ញាបណ្ណនោះរួមមាន៖
១៖ ក្រុមហ៊ុន PHNOM PENH SORYA DEKCHUNCHOUN NAKDAMNOEUR CO., LTD។
២៖ ក្រុមហ៊ុន ALADDIN EXPRESS CO., LTD។
ជាមួយគ្នានេះ ក្រសួងបានណែនាំឱ្យប្រតិបត្តិករទាំងពីរ បំពេញកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់និ ងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ៕