(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្រីក្រនៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី១៦គ្រួសារ ទទួលបានអំណោយឧបត្ថម្ភពីលោកអភិបាលខេត្តកំពង់ឆ្នាំង។ អំណោយទាំងអស់នេះក្រុមការងារតំណាងឱ្យលោកអភិបាលខេត្ត នាំយកទៅចែកជូនដល់មូលដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ។
លោកឧកញ៉ា ចាន់ វិចិត្រ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំអំណោយយកទៅចែកជូនប្រជាពលរដ្ឋទាំង១៦គ្រួសារខាងនេះ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោកអភិបាលខេត្ត ចំពោះបងប្អូនដែលមានជីវភាពខ្វះខាត លោកក៏បានចាត់ឲ្យក្រុមការងារនាំយកអំណោយចុះមកចែកជូនដល់គ្រួសារខាងលើនេះដល់មូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកឧកញ៉ាក៏បានស្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ជួយស្រាវជ្រាវរកគ្រួសារដែលមានជីវភាពខ្វះខាតដែលប៉ះពាល់ជីវភាពដោយសារជំងឺកូវីដ-១៩ កន្លងមកប្រ ញាប់រាយការណ៍មកថ្នាក់ដឹកនាំ និងបានចុះមកជួយពួក គាត់បានទាន់ពេលវេលា។
លោក ទូច លីហួត ដែលជាក្រុមការងារតំណាងឲ្យលោកស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងបានចុះយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាង លើដែរនោះ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកអភិបាលខេត្ត ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បន្ទាប់មកលោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅតាមមណ្ឌលដែលបងប្អូនបានចុះឈ្មោះ និងកុំភ្លេចយកអត្តស ញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់បងប្អូនទៅជាមួយផង។
អំណោយដែលយកទៅចែកជូនដល់ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម ទឹកត្រី១យួរទឹកស៊ីអ៊ីវ ១យួរ មី១កេស និងថវិកា២ម៉ឺនរៀល៕