(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ រងរបួសធ្ងន់៥នាក់ និងរបួសស្រាល៣នាក់ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១១គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង, រថយន្តធុនតូច២គ្រឿង, រថយន្តធុនធំ២គ្រឿង, យានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក, ស្រវឹង១លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ១លើក ,មិនគោរពសិទ្ធិ១លើក, កត្តាយានយន្ត១លើក ក្នុងនោះមិនពាក់មួកពេលគ្រោះថ្នាក់៧នាក់យប់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៤,៣៥២ គ្រឿង, អប់រំ ១,៩៣២ គ្រឿង, ពិន័យ ២,៤២០ គ្រឿង៕