(ភ្នំពេញ)៖ សមាគមមិត្តយើងបានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព។ សមាគមមិត្តយើង មានសេចក្តីសោមនរីករាយយ៉ាងក្រៃលែង ដោយទទួលបានការចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភ្ញៀវកិត្តិយសទំាងអស់។

សមាគមមិត្តយើងទទួលបានការបរិច្ចាគជាទឹកប្រាក់និងសម្ភារៈពីសប្បុរសជននានាតាមរយៈ លោក ហេង សួរ មានចំនួនជាង៥០,០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រសកម្មភាពសមាគមមិត្តយើងសម្រាប់រយៈ៣ឆ្នាំ។

ជាង១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើងបានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានា សរុបជាទឹកប្រាក់ប្រមាណជាង៥០,០០០ដុល្លារអាម៉េរិក នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សម្លៀកបំពាក់ និងសម្ភារផ្សេងៗទៀតជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូ ជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារ ដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូសហការ៕