Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហាងការ៉េម DQ បើកដំណើរការ​សាខា​ថ្មីកន្លែង​ទៀត នៅ TK Avenue ជាមួយនឹង​ការផ្តល់​ជូនកម្មវិធី​ពិសេស

12-05-2016 17:37

(ភ្នំពេញ)៖ ហាងការ៉េម DQ បានបើកសាខាថ្មីមួយទៀត នៅ TK Avenue ដោយអតិថិជនអាចចូលរួមពិសារការ៉េម នៅ ដេរីឃ្វីន សាខាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ រាល់ការជាវទំាង​អស់នៅ​សាខាថ្មី ចាប់ពី៥ដុល្លារ ឡើងទៅអតិថិជននឹងទទួលបានការ បង្វិលកងយក្ស ដែលមានការឈ្នះរង្វាន់ជាច្រើន។

កាន់តែពិសេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២២ ឧសភា ឆ្នំា២០១៦ អតិថិជននឹងទទួលបានការផ្តល់ជូន ទិញមួយថែមមួយ សម្រាប់កែវតូច គ្រប់រសជាតិ។

លោក ជីម ជានី នាយកប្រតិបត្តិ ហាងការ៉េម ដេរីឃ្វីន បានឲ្យដឹងថា លោកពិតជាជឿជាក់ថា អតិថិជននឹងមានការពេញចិត្តច្រើនជាមុន ក្នុងការចូលមកហាង DQ សាខានេះ ហើយនេះក៏ជាបរិយា​កាសថ្មី សម្រាប់ទាក់ទាញអារម្មណ៏អតិថិជនផងដែរ។

គួរបញ្ជាក់ថាបច្ចុប្បន្ន ហាងការ៉េម DQ បច្ចុបន្ចមានចំនួន៥ហាង រួមមានទំាងនៅទីក្រុងភ្នំពេញ និងក្រុងសៀមរាប៕