(ភ្នំពេញ)៖ នៅម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ចើញចូលរួមជា អធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលចតុមុខ។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ការត្រួតពិនិត្យនូវជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ដែលយកទៅលក់ចែកចាយ សម្រាប់បាញ់ស្រូវ ដែលធ្វើឲ្យខូចស្រូវ ដីធ្លី នាំទៅដល់ការប្រែប្រួល និងកើតជម្ងឺតម្កាត់ណាមួយដែលអាចកើតឡើង។
* សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ប៉ុន្មានឆ្នាំជាប់ៗគ្នានេះ ទឹកធ្លាក់ទាប ដូច្នេះតំបន់មួយចំនួនដែលទុកសម្រាប់ពូជត្រី គឺបានងាប់ជាបន្តបន្ទាប់ ដែលមិនអាចបូមទឹកពីទីឆ្ងាយបានទេ ហេតុដូច្នេះសម្តេចបានផ្តល់គំនិតជីកស្រះឲ្យជ្រៅនៅកន្លែងគោករាក់ បើមិនធ្វើបែបនេះ នឹងធ្វើឲ្យមានការងាប់ពូជត្រីជាបន្តបន្ទាប់ហើយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ការត្រួតពិនិត្យនូវជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ដែលយកទៅលក់ចែកចាយ សម្រាប់បាញ់ស្រូវ ដែលធ្វើឲ្យខូចស្រូវ ដីធ្លី នាំទៅដល់ការប្រែប្រួល និងកើតជម្ងឺតម្កាត់ណាមួយដែលអាចកើតឡើង។
* សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ប៉ុន្មានឆ្នាំជាប់ៗគ្នានេះទឹកធ្លាក់ទាប ដូច្នេះតំបន់មួយចំនួនដែលទុកសម្រាប់ពូជត្រី គឺបានងាប់ជាបន្តបន្ទាប់ ដែលមិនអាចបូមទឹកពីទីឆ្ងាយបានទេ ហេតុដូច្នេះសម្តេចបានផ្តល់គំនិតជីកស្រះឲ្យជ្រៅនៅកន្លែងគោករាក់ បើមិនធ្វើបែបនេះ នឹងធ្វើឲ្យមានការងាប់ពូជត្រីជាបន្តបន្ទាប់ហើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខាងមុខពេលនេះ នឹងដាក់ឲ្យខាងរដ្ឋបាលព្រៃឈើ និងជលផលស្ថិតនៅក្រោមការគ្រប់គ្រងថ្នាក់ក្រោមជាតិ តាមបណ្តាខេត្ត កុំដាក់ឲ្យដាច់ដោយឡែកពីការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា កាលពីមុនមានក្រុមហ៊ុនមួយមានដីសម្បទានទំហំជាង១លានហិកតា គូសចូលទាំងទីរួមខេត្តរតនគិរី ហេតុដូច្នេះសម្តេចបានសម្រេចលុបចេញ។
* សម្រាប់កិច្ចការពារព្រៃឈើនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក សាយ សំអាល់ ឲ្យបន្តការងារនេះជាមួយពួកគាត់ (ក្រុមសហគមន៍ និងដៃគូពាក់ព័ន្ធ) ប្រជាពលរដ្ឋមានភ្នែកច្រមុះច្រើនណាស់ ពួកគាត់ស្អប់ពួកកាប់ឈើ ចឹងរាយការណ៍ឲ្យយើង តែត្រូវធ្វើឲ្យស្មោះ ប្រយ័ត្នគាត់លែងរាយការណ៍ឲ្យ។ សម្តេចតេជោ ក៏បានស្នើឲ្យខាងវៀតណាមជួយទប់ស្កាត់ការនាំចេញឈើផងដែរ ពេលជួបរដ្ឋមន្រ្តីនគរបាល វៀតណាមព្រឹកមិញ ហើយនៅពេលនេះសម្តេចបានប្រើពាក្យថា រាជរដ្ឋាភិបាលប្រឆាំងនិងឧក្រិដ្ឋកម្មព្រៃឈើ។ សម្តេចក៏គ្រោងនិយាយអំពីការនាំឈើ ជាមួយមេដឹកនាំវៀតណាម នាពេលកិច្ចប្រជុំនៅប្រទេសរុស្ស៊ី។
* សម្តេចតេជោ ហ៊ុន សែន បើកដៃឲ្យប្រព័ន្ធផ្សព្វផ្សាយ ចូលរួមគ្នាដើម្បីផ្សាយអំពីការកាប់បំផ្លាញព្រៃឈើ ព្រោះនេះបទឧក្រិដ្ឋកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីក្រុមហ៊ុនមួយ មានទំហំដីសម្បទានជាង១លានហិកតា ចូលទាំងទីរួមខេត្តរតនគិរី ហេតុដូច្នេះសម្តេចបានសម្រេចលុបចេញ។
* សម្តេចតេជោ សង្ឃឹមថា រដ្ឋមន្រ្តី២ក្រសួង គឺកសិកម្ម និងបរិស្ថាន នឹងចាត់វិធានការឲ្យមានប្រសិទ្ធិភាព ពាក់ព័ន្ធវិស័យព្រៃឈើ និងដីសម្បទាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ១៦៖៤៨នាទីនេះ!៕