(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅសាលាខេត្តបាត់ដំបង មន្ទីរព័ត៌មានខេត្ត សហការជាមួយម្ចាស់ គម្រោងវិទ្យុ ABC ប្រទេសអូស្រ្តាលីធ្វើសិក្ខាសាលាស្តីពី ការប្រើប្រាស់វិទ្យុ ក្នុងការពង្រឹងអភិបាលកិច្ចល្អមូលដ្ឋាន ក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោក យិន ម៉ាលីណា ទីប្រឹក្សាគម្រោង និងជាតំណាងក្រសួងមហាផ្ទៃ លោកស្រី Benita Sommerville លេខាទី១ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ ជាច្រើនរូបទៀត។ លោកស្រី Benita Sommerville បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុ ABC ប្រចាំប្រទេសអូស្រ្តាលី និងជាម្ចាស់ជំនួនដល់វិទ្យុជាតិ ចំការចេកខេត្តបាត់ដំបង ក្នុងការពង្រឹងនៃការប្រើប្រាស់អភិបាលកិច្ចល្អមូលដ្ឋាន មានភាពរីកចម្រើនក្នុងការផ្តលើព័ត៌មាន ទូទៅដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ ឲ្យគ្នាទៅវិញទៅមក គឺជាការចាំបាច់ទាំងអ្នកផ្តល់និងអ្នកទទួលស្តាប់ព័ត៌មានសង្គមជាតិបានដឹង បានឮដើម្បីស្វែងយល់នូវចំណេះដឹង ពីប្រព័ន្ធផ្សព្វផ្សាយ។
លោក យិន ម៉ាលីណា ទីប្រឹក្សាគម្រោង និងជាតំណាងក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយនេះមានសារសំខាន់ ណាស់ សម្រាប់ប្រជាពលរដ្ឋទូទៅបានទទួលស្តាប់ព័ត៌មាន ដើម្បីចែករំលែកដល់គ្នាទៅវិញទៅមក។
លោក ច័ន្ទ សុផល បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលបានយកចិត្តទុកជួយបង្ហាតបង្ហាញ និងជួយទាំងបច្ចេកទេសនិងសម្ភារដល់វិស័យព័ត៌មាន ពិសេសនៅប៉ុស្តិ៍វិទ្យុជាតិ ចំការខេត្តបាត់ដំបង យើងបានដំណើររហូតដល់ សព្វថ្ងៃបានល្អប្រសើរ និងជាកិត្តយរបស់ខេត្តដែលបាន និងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ។
បន្ទាប់មកក្រុមការងារក៏បានរៀបចំធ្វើបទបង្ហាញនូវលទ្ធផលការងារជំនាញនានា សម្រេចបានកន្លងមកជូនសិក្ខាកាមនិងមានសំណួរ ចម្លើយក្នុងកម្មវិធីនេះផងដែរ៕