(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩៥៨,១៨៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៩៩,៥០២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៤,៨៤៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥៩,៥៨៣នាក់
៤៖ អាយុ៥ឆ្នាំ ៣៩៣,៤២៥នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៧០,៨៣៤នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៨,៦៧១,៣៥៨នាក់ និងដូសទី៤ ចំនួន ១,៨១២,៣១៣នាក់ ។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕