(ភ្នំពេញ)៖ នៅពេលខាងមុខ រដ្ឋបាលខណ្ឌទួលគោក និងមានរៀបចំពិធីជូនប្រជាពលរដ្ឋមួយចំនួន ឱ្យចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលជាប្រទានកម្មដីដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីបញ្ហាស្មុកស្មាញជាច្រើន ត្រូវបានដោះស្រាយបញ្ចប់ដោយតម្លាភាព នឹងដោយមានការយកចិត្តទុកដាក់សម្របសម្រួលគ្រប់បែបយ៉ាង របស់មន្ត្រី និងការិយាល័យជុំនាញពាក់ព័ន្ធ ហើយនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់តាំងពីភូមិ-សង្កាត់-ខណ្ឌ-រាជធានី។

នៅក្នុងកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សា ដោយមានការចូលរួមពីអភិបាលរងខណ្ឌ គណៈនាយក នាយករង គណៈអធិការខណ្ឌ និងអស់លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យជុំនាញពាក់ព័ន្ធ ហើយនឹងអាជ្ញាធរសង្កាត់ផងដែរ ស្ថិតនៅសាលាខណ្ឌ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោក ជា ពិសី បានមានប្រសាសន៍ត្រៀមរៀបចំពិធីជូនប្រជាពលរដ្ឋមួយចំនួន រស់នៅស្ថានីយ៍បូមទឹកទួលគោក២ សង្កាត់បឹងកក់ទី១ ឱ្យចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ដោយតម្លាភាព ដែលជាប្រទានកម្មដីដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕