(រតនគិរី)៖ នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្លង់គោល ប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅសាលប្រជុំសាលា ខេត្តរតនគិរី ក្រោមអធិបតីភាពលោក ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

សូមបញ្ជាក់ថា ការសិក្សាស្តីពីប្លង់គោលប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរីក៏ជាផ្នែកមួយ នឹងជួយជំរុញឲ្យ ភូមិភាគឦសាន្តដែលជាតំបន់កន្ទុយនាគ ឲ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ តាមរយៈការប្រែក្លាយសក្តានុពលដី មានជីវជាតិសម្បូរធនធានធម្មជាតិ រួមផ្សំជាមួយកត្តាភូមិសាស្ត្រផងឱ្យទៅជាការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយ ចីរភាពមានគោលដៅរួម និងមានចរឹតអន្តរវិស័យ៕