(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញគូភាគីវិវាទរវាងតំណាងបាតុករ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ មកជួបប្រជុំដោះស្រាយជាលើកទី៩។

កិច្ចប្រជុំធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ដោយអវត្តមានលោកស្រី ឈឹម ស៊ីថរ ដែលមានធុរៈចាំបាច់ និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយអវត្តមាន លោក Hein Dames ដែលមានធុរៈចាំបាច់៕

ខាងក្រោមនៅជាសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំ៖