Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានផ្នែកលក់ និងទីផ្សារជាន់ខ្ពស់ CAMHOMES៖ អតិថិជនជាច្រើន ចាប់អារម្មណ៍ទិញខុនដូ D’Seaview

12-05-2016 14:11

(ព្រះសីហនុ)៖ អតិថិជនជាច្រើននាក់ ដែលកំពុងចាប់អារម្មណ៍លើយុទ្ធនាការ «ជម្រើសនៃជីវិតរស់នៅ និងជីវិត ការងារប្រកបដោយ សុខដុមភាព» របស់ CAMHOMES នៅក្នុងពិពណ៌របស់ខុនដូ D’Seaview។

សម្រាប់អតិថិជន ដែលបានកក់ទីតាំងពាណិជ្ជកម្មនៅខុនដូ D’Seaview នឹងទទួលបានខុនដូស្នាក់នៅមួយបន្ទប់ ដោយឥតគិតថ្លៃ ដោយស័្វយប្រវត្តិ។
សម្រាប់អតិថិជនដែលទិញខុនដូ សម្រាប់ស្នាក់នៅវិញនឹងទទួលបាន នូវទូរស័ព្ទសាមសុង Galaxy S7 ចំនួនមួយគ្រឿងភ្លាមៗ។

លោក Bernard Seet ប្រធានផ្នែកលក់ និងទីផ្សារជាន់ខ្ពស់របស់ CAMHOMES បានឲ្យដឹងថា៖ «យើងនឹងនាំយកនូវអគារស្នាក់នៅមួយ ដែលមានគុណភាពល្អ និងមានរចនាបថទំនើប បែបអន្តរជាតិហើយយើងចាប់ផ្តើម ការងារមួយនេះ ដើម្បីឲ្យប្រជាជនកម្ពុជាមានកន្លែង ស្នាក់នៅដែលមានស្តង់ដារ និងមានតម្លៃសមរម្យ។ យើងមានមោទនភាព សូមណែនាំនូវគម្រោងអគារស្នាក់នៅ របស់យើងនៅខេត្តព្រះសីហនុ គឺ ខុនដូរ D’Seaview »។

ខុនដូ D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ដែលខ្ពស់ជាងគេហើយ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មដ៏សកម្ម និង សម្រាកលំហែដ៏ពេញនិយម ក្នុងទីក្រុងឆ្នេរសមុទ្រដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ខុនដូ D’Seaview នឹងផ្តល់កន្លែងស្នាក់នៅបែប ស៊ីវិល័យ ហាងទំនិញ ការិយាល័យ សណ្ឋាគារ និងភោជនីយដ្ឋាន ទំនើប ព័ទ្ធជុំវិញដោយសួនធម្មជាតិស្រស់ត្រកាល កន្លែងកម្សាន្តសម្រាប់កុមារ និងការរស់នៅដ៏សម្បូរបែប សម្រាប់លោកអ្នកដែលមិនចូលចិត្តភាព អ៊ូអរខ្លំាង។

សម្រាប់អតិថិជន ចង់បានលំនៅដ្ឋានដែលទំនើបក្នុងតម្លៃសមរម្យ ចាប់ពី ៥០,០០០ ដុល្លារអាមេរិក ហើយបន្ទប់ និមួយៗមានទំហំចាប់ពី ៤៧ ម៉ែត្រការ៉េឡើងទៅនៅខេត្តព្រះសីហនុ ពួកគាត់អាចទាក់ទងសួរព័ត៌មាននៅ ទីនោះ ផ្ទាល់ ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់៩៖០០យប់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៦ នៅផ្សារទំនើបអ៉ីអន។ ក្រុមការងារ ផ្នែកលក់នឹងឆ្លើយតបរាល់ចម្ងល់ របស់អតិថិជនអំពីការជាវខុនដូ និងការផ្តល់ជូនពិសេសៗ ផ្សេង D’Seaview។

មកទល់ពេលនេះការបុកគ្រឹះរបស់ខុនដូ D’Seaview បានសម្រេចជាង ៥០% ភាគរយហើយដោយមាន ការសហការជាមួយ MCCO ដែលនឹងត្រូវបញ្ចប់នៅខែកក្កដា ខាងមុខនេះ។ ការសាងសង់តួរអគារទាំងមូល នឹងចាប់ ផ្តើមនៅខែសីហា ឆ្នាំ២០១៦។

នៅថ្ងៃទី១៥ ឧសភា ដែលជាថ្ងៃចុងបញ្ចប់នៃពិព័ណ៍នេះ CAMHOMES នឹងមានការចាប់រង្វាន់សម្រាប់អតិថិជន ដែលបានទទួល «លេខអាទិភាព» ដើម្បីឈ្នះរង្វាន់ទូរទស្សន៍ និងទូទឹកកកសាមសុង ក៏ដូចជារង្វាន់ជាច្រើនទៀត។

អតិថិជនដែលមិនអាចចូលរួម ដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍ នៅផ្សារអ៊ីអននេះ ពួកគាត់អាចអញ្ជើញទៅទស្សនា និងសាកសួរព័ត៌មាន នៅអគារកាណាឌីយ៉ា ឬនៅខេត្តព្រះសីហនុ ដែលមានផ្តល់ព័ត៌មានទាំងអស់ ពាក់ព័ន្ធនឹងខុនដូ D’Seaview ក៏ដូចជាការផ្តល់ជូនពិសេសជាច្រើនទៀត៕