Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម, Fresh News TV ផ្សាយផ្ទាល់កម្មវិធីនេះ

12-05-2016 13:58

(ភ្នំពេញ)៖ នៅម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលចតុមុខ។

Fresh News TV ត្រៀមផ្សាយផ្ទាល់ (Live) កម្មវិធីនេះ ដោយចាប់ផ្តើមនៅវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែឧសភានេះ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែឧសភាដដែលនេះ​ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ I.I.C។ ពិធីចែកសញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ៕