ប្ដីជនជាតិនីហ្សេរីយ៉ា វាយប្រពន្ធជនជាតិខ្មែរ បែកក្បាល សមត្ថកិច្ចឃាត់ខ្លួនជាប់
12-05-2016 13:56
(ភ្នំពេញ)៖ ជំលោះក្នុងគ្រួសារមួយ បង្កឡើងដោយប្ដី ជាជនជាតិ នីហ្សេយ៉ា បានវាយប្រពន្ធជនជាតិខ្មែរម្នាក់ បណ្ដាលឱ្យរងរបួសបែកក្បាល ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ជិតហាងខេនឌីបា ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។
តាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនដំបូងគេឃើញប្ដីប្រពន្ធមួយគូនេះ បណ្ដើរគ្នាដើរតាមផ្លូវក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លុះដើរមកដល់មុខហាងខេនឌីបា ស្រាប់តែប្ដីជនជាតិ នីហ្សេយ៉ា វាយប្រពន្ធទាំងកម្រោលតែម្ដង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍ផ្សារកណ្ដាល១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្ដរាគមន៍។
បច្ចប្បន្នជនបង្កជាប្ដី ឈ្មោះ Mikiward Migerin អាយុ៤៨ឆ្នាំត្រូវបានបញ្ជូនខ្លួន ទៅកាន់ការិយាល័យជនបរទេស ដើម្បីចាត់ការតាមនីតិវិធី៕