(ភ្នំពេញ)៖ គណៈប្រតិភូ និងអត្តពលិកកីឡាកម្ពុជាទទួលបានការដឹកជញ្ជូនជាពិសេសដោយឥតគិតថ្លៃពីក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដើម្បីទៅចូលរួមប្រកួតកីឡាស៉ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចេញផ្សាយនៅយប់នេះ ដែលបណ្តាញ Fresh News ទទួលបាន។

ការណ៍នេះកើតឡើង ក្រោយទទួលបានការយកចិត្តទុកដាក់ជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល៕

ខាងក្រោមនេះជាខ្លឹមសារលំអិតនៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)៖