(កំពង់ធំ)៖ ក្នុងឱកាសសិស្សប្រឡងជាប់បាននិទ្ទេស A ក្នុងខេត្តកំពង់ធំ ដែលនឹងត្រូវចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ លោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំអាហារសាមគ្គីជូនពួកគាត់ចំនួន ៤១នាក់ និងលោកគ្រូ អ្នកគ្រូ នាយកសាលាចំនួន ១៣នាក់នៅអាហាដ្ឋាន Whole Steak House ។

សិស្សជាប់និទ្ទេស A និងលោកគ្រូអ្នកគ្រូ បានអរគុណដល់អ្នកតំណាងរាស្ត្រនិងរដ្ឋបាលខេត្តកំពង់ធំ ដែលបានរៀបចំអាហារសាមគ្គីជូនពួកគាត់៕