(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលពាក់ព័ន្ធនៅក្នុងករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ពីជនជាតិវៀតណាមម្នាក់។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២២ និង ១៥នាទីយប់ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ ០៣នាក់ ជិះម៉ូតូ ០១គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពឆក់ទូរសព្ទរបស់ជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិវៀតណាម រួចជិះម៉ូតូរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន ១៦នាក់ ភេទប្រុស ជាបន្តបន្ទាប់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថា មានជនសង្ស័យចំនួន ០៦ នាក់ ដែលពាក់ព័ន្ធនៅក្នុងករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។ ចំណែកជនសង្ស័យចំនួន ១០ នាក់ មិនមានការពាក់ព័ន្ធឡើយ ទើបសមត្ថកិច្ចធ្វើការអប់រំឲ្យក្រុមគ្រួសារធានាត្រឡប់ទៅផ្ទះវិញ។

ជនរងគ្រោះឈ្មោះ TRAN NHAT TAN ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកដឹកម្ហូបអាហារ ស្នាក់នៅភូមិ ៥សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារបាត់បង់ គឺទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ។

ជនសង្ស័យចំនួន ០៦ នាក់នោះ រួមមាន ៖

* ១. ឈ្មោះ សឹង សំណាង ហៅ ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ២ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ។
* ២. ឈ្មោះ អេង វិរៈ ហៅ អាចេម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។
* ៣. ឈ្មោះ ឃុន មាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ២ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។
* ៤. ឈ្មោះ មេន វិច្ឆ័យ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ១ សង្កាត់ ១ ក្រុង-ខេត្តព្រះសីហនុ។
* ៥. ឈ្មោះ កន សំរេច ហៅ អាលាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។
* ៦. ឈ្មោះ ស្រ៊ុន ផារ៉ាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ១ សង្កាត់ ១ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖
* ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក OPPO ពណ៌ខៀវ
* ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ (ផលនៃអំពើលួច)
* ម៉ូតូ ០១ គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-3722
* កញ្ចក់ម៉ូតូ ០១ គូ
* កាងម៉ូតូ ០១ និងរៀនម៉ូតូ ០១ ។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី៕