(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្នើសុំអន្តរាគមន៍អភិបាលរាជធានីភ្នំពេញ ជួយដោះស្រាយករណីការសាងសង់ការដ្ឋានសំណង់ប្រេងឥន្ធនៈលើផ្ទៃដីដ៏តូច និងការដំឡើងស៉ីទែនប្រេងឥន្ធនៈមានចំនួន៣ ធ្វើឱ្យក្រុមគ្រួសារពួកគាត់មានការបារម្ភជាខ្លាំងចំពោះសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។
បើតាមលិខិតគោរពជូនអភិបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ បានឱ្យដឹងថា «ទោះបីជាមានការអន្តរាគមន៍ពីមន្ត្រីខណ្ឌចំការមន ឱ្យឈប់បណ្តោះអាសន្នយ៉ាងណាក៏ដោយ ក៏ម្ចាស់ស្ថានីយប្រេងបន្តសាងសង់ដោយគ្មានញញើត»៕
ខាងក្រោមនេះជាលិខិតគោរពជូនអភិបាលរាជធានីភ្នំពេញ៖