(ភ្នំពេញ)៖ បន្ទាប់ពីបានរកឃើញអ្នកឈ្នះរង្វាន់ វីតាល់សួគ៌ាមង្គម កាលពីការចាប់រង្វាន់លើកទី២ ចុងខែកុម្ភៈកន្លងមក ក្នុងស្ថានីយ ទូរទស្សន៍បាយ័នរួចមក  ក្រុមហ៊ុនវីតាល់ បានប្រារព្ធពិធីប្រគល់រង្វាន់ជូនទៅដល់គូស្វាមី ភរិយាវីតាល់ ដែលមានសំណាង ។

ពិធីប្រគល់រង្វាន់នេះ បានប្រព្រឹត្តឡើងនៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ក្នុងបរិមាណ ក្រុមហ៊ុនវីតាល់ ដែលរង្វាន់រួមមាន ដំណើរកម្សាន្តលំដាប់ វីអាយភី ទៅកោះសង្សារដ៏រ៉ូមេនទិចមួយរង្វាន់ ទូរទស្សន៍សាមសុង ៤២អ៊ីញ ២រង្វាន់ ម៉ាស៊ីនបោកខោអាវ ២រង្វាន់ ទូរទឹកកក២រង្វាន់ ព្រមទាំងរង្វាន់ទឹកពិសាវីតាល់ជាច្រើនសិប រង្វាន់ ទៀត។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ខបភើរេសិន វីតាល់បានសម្តែងអំណរគុណ ចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ទឹកពិសាគុណភាពខ្ពស់វីតាល់កន្លងមក ដែលការគាំទ្រនេះធ្វើឲ្យវីតាល់ មានការរីកចំរើន ខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកប្រធានផ្នែកទីផ្សារ ក៏បានសម្តែងការអបអរសាទរចំពោះគូស្វាមីភរិយាថ្មី ដែលបានជ្រើសយកវីតាល់ទៅប្រើប្រាស់ក្នុងកម្មវិធី អាពាហ៍ ពិពាហ៍របស់ខ្លួន ព្រមទាំងមានសំណាងឈ្នះរង្វាន់ ពីក្រុមហ៊ុន វីតាល់។

លោកបានបញ្ជាក់បន្ថែមថា វីតាល់គឺ ជាក្រុមហ៊ុនដែលមានភាពសុក្រិតបំផុត ពួកយើងតែងតែផ្តល់រង្វាន់ពិតៗ ដល់អតិថិជន ដោយមិនធ្លាប់កុហក បោកប្រាស់ អតិថិជនម្តងណាឡើយ ក៏ដូចជាថ្ងៃនេះផងដែរ គូស្វាមីភរិយាដែលទទួលបានរង្វាន់ទាំងអស់គឺ សុទ្ធសឹងតែជាអ្នកទទួលបានរង្វាន់ពិតៗមិនក្លែងបន្លំ។  

ស្ថិតក្នុងទឹកមុខរំភើប និងសប្បាយរីកយរាយ អ្នកនាង ប៉ូច ប៉ុញ្ញលក្ខិណា ដែលជាអ្នកត្រូវរង្វាន់ធំ  VIP Honeymoon ទៅកោះសង្សា បាននិយាយាយថា អ្នកនាងពិតជាមិនដែលនឹកស្មានថា លោកអាចមានឱកាស ឈ្នះរង្វាន់ធំពីវីតាល់បែបនេះទេ ព្រោះតាំងតែពីដើម លោកមិន ដែលមានសំណាងបានឈ្នះរង្វាន់អ្វីមួយ ពីក្រុមហ៊ុនណាមួយឡើយ  ហើយលោក ក៏សូមអគុណវីតាល់ជាខ្លាំងដែលបង្កើត កម្មវិធីដែលផ្តល់រង្វាន់ ពិតៗបែបនេះ។

 អ្នកនាង ក៏បានផ្ញើរសារដល់ប្រជាពលរដ្ឋខ្មែរដទៃទៀតដែលមានគម្រោងរៀបការ សូមជ្រើសយកវីតាល់ ព្រោះនឹងអាចមានឱកាស ឈ្នះរង្វាន់ជាច្រើនហើយ ក៏ទទួលបានទឹកដែលមានគុណភាព ប្រកប ដោយភាពថ្លៃថ្នូរសម្រាប់បម្រើរភ្ញៀវដែលមកចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា អ្នកត្រូវរង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ «វីតាល់សួគ៌ាមង្គល» លើកទី២ នេះមានចំនួន២៧រង្វាន់ដែលក្នុងនោះគូ ដែលត្រូវរង្វាន់ធំគឺ លោក ឡេ ស៊ីបូណា និងអ្នកនាង ប៉ូច ប៉ុញ្ញលក្ខិណា  មកពីភ្នំពេញ ទទួលបានរង្វាន់ធំ កញ្ចប់ដំណើរកម្សាន្ត VIP Honeymoon ទៅកោះសង្សារដែលមានតម្លៃ រាប់ពាន់ដុល្លារ។  

លោក មៀច ផុនណារ័ត្ន និង អ្នកនាង ជៀម សូយមួយ មកពីខេត្តកណ្តាល ទទួល បានរង្វាន់ ទូរទស្សន៍LG ៤២អ៊ីញ, លោក ឃុត សុខ័ណ្ឌដារ៉ូ និងអ្នកនាង កែវ ស្រីយ៉ា មកពីតាខ្មៅ ទទួលបានទូរទស្សន៍ LG ៤២អ៊ីញ, លោក ហ៊ិ រដ្ឋា និង អ្នកនាង លាភ ស្រីពេជ្រ មកពី ភ្នំពេញ ទទួលបានម៉ាស៊ីនបោកខោអាវម៉ាកសាមសុង, លោកយន់ យូរី និង អ្នកនាង ជា សុភា មកពីភ្នំពេញដូចគ្នាទទួលបាន ម៉ាស៊ីនបោកខោអាវម៉ាកសាមសុង, លោក ហ៊ឹម ដាវុធ និងអ្នក នាង ផន ធីតា មកពីភ្នំពេញ ទទួលបានទូទឹកកកម៉ាកសាមសុង, លោក ជា វឌ្ឍនះ និងអ្នកនាង ស្រេង ស្រីម៉ី មកពីខេត្តកណ្តាល ទទួលបានទូទឹកកកម៉ាកសាមសុង។ ចំណែកឯគូស្វាមីភរិយាថ្មី ២០គូទៀតក៏មានសំណាង ទទួលបានផលិតផលវីតាល់ជាច្រើនកេសផងដែរ។

វីតាល់ ក៏សូមអំពាវនាវដល់អ្នកដែលមិនបានឈ្នះរង្វាន់លើកនេះ សូមកុំទាន់អស់សង្ឃឹម ព្រោះនេះគឺគ្រាន់តែ ជាការប្រគល់រង្វាន់ លើកទី២ ប៉ុណ្ណោះ។ «វីតាល់សួគ៌ាមង្គល» នឹងមានការចាប់រង្វាន់ ចំនួន១លើកទៀតគឺនៅខែ ខែកក្កដា ដើម្បីស្វែងរកកូនកំលោះក្រមុំ ដែលមានសំណាងផ្សេងទៀត។ ជាងនេះទៅទៀត សម្រាប់អ្នកដែលមានគម្រោងរៀបការសូមកុំភ្លេចជ្រើសយក វីតាល់ ព្រោះវីតាល់ គឺជាក្រុមហ៊ុនទឹកពិសាតែមួយគត់ដែលផ្តល់ សំណាងជារង្វាន់ជាច្រើនប្រភេទសម្រាប់ជាចំណងដៃរបស់អ្នក។

សូមប្រញាប់រួសរាន់ឡើង ព្រោះ វីតាល់ចង់ឃើញរង្វាន់ទាំងអស់ក្លាយជាចំណងដៃដ៏មានន័យសម្រាប់អាពាណ៍ពិពាហ៍របស់អ្នក ។
កម្មវិធីអាពាហ៍ពិពាហ៍ Vital VIP Honeymoon នឹងបន្តរហូតដល់ ខែកក្កដា ២០១៦ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងតាម ទូរសព្ទលេខ ភ្នំពេញ 097 7501 333/088 6333 079 ខេត្ត 097 8061 333 / 097 9604 333 ឬអាចស្វែងរកក្នុង Vital Facebook Page: vital premium water ៕