(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចប់ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានឃុំ-សង្កាត់សរុបចំនួន១,៦៥២ នៅទូទាំងប្រទេស។

ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់នេះដែរ គឺមានគណបក្សនយោបាយចំនួន១៧ បក្សបានចុះបញ្ជី និងត្រៀមចូលរួមប្រកួតប្រជែង។

ជាមួយគ្នានោះ គ.ជ.ប ក៏បានជម្រាបដល់គណបក្សនយោបាយទាំង១៧ អំពីការឃោសនាបោះឆ្នោតដែលមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ចាប់ពីដំណើរការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយត្រូវបានបញ្ចប់ រហូតដល់ថ្ងៃចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពនយោបាយ ដែលនាំឱ្យអាចកំណត់បានថាជាការឃោសនាបោះឆ្នោត មុនពេលកំណត់នោះឡើយ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប៖