(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំសិក្ខា សាលា ផ្សព្វផ្សាយមួយស្តីពីការ អនុវត្តគម្រោងទីពីររបស់ខ្លួន «ធានារ៉ាប់រងសុខភាព» ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦។
សិក្ខាសាលានេះធ្វើឡើង ដើម្បីផ្សព្វផ្សាយឲ្យសមាជិកទាំងអស់យល់ជាមុនអំពីការអនុវត្តលើគម្រោង «ធានារ៉ាប់រងសុខភាព» ថា តើការអនុវត្តនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្មករនិយោជិត លើការគាំពារសុខភាព ការព្យាបាលជំងឺ និងអត្ថប្រយោជន៍មាតុភាព។
សិក្ខាសាលាខាងលើ រៀបចំធ្វើរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ០៨៖០០ព្រឹក រហូតដល់ម៉ោង ១៧៖០០រសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ៕